Sunday, March 8, 2015

បំរុងស្បែក​ដោយ​ទឹក​ផ្លែ​ឈើ




ទឹក​ផ្លែ​ឈើ​គ្រប់​ប្រ​ភេទ​ មិនត្រឹម​តែ​ទទួល​ទាន​មាន​រស​ជាតិ​ឈ្ងុយ​ឆ្លាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទឹក​ផ្លែ​ឈើ​នៅ​មាន
​ប្រយោជន៌​ជួយ​បំរុង​រាង​កាយ​​ ឲ្យ​មាន​សុខ​ភាព​ល្អហើយ វា​នឹង​ជួយ​ឲ្យពណ៌​សម្បុរ​ស្បែក​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ​របស់​យើង​មាន​សម្រស់​ស្រស់​ថ្លា បែប​ធម្មជាតិ​ តែ​យើង​គួរ​ជ្រើសរើស​ផ្លែណា​ដែល​មាន​ជាតិ​វីតា​មីន​ដូច​ខាង​ក្រោម៖
១- ទឹកក្រូច​ពោធិ៍សាត់ៈ មាន​ឧត្តមភាព​ទៅ​ដោយ​វីវតា​មីន C ខ្ពស់ និង​មាន​វីតាមីន A, B1, B2 គឺ​​អាច​ជួយ​កាត់​បន្ថយ​ជាតិ កូឡេ​ស​ស្តេរ៉ូល និង​ជួយ​ការពារ​ជំងឺ​ផ្តាសាយ​។
២- ទឹក​ក្រូចឆ្មាៈ សម្បូរ​ទៅ​ដោយ​វីតាមីន C និង​វីមីន B2 រួម​ទាំង​រ៉ែធាតុផ្សេងៗ ជួយ​ប្រឆាំង​នឹង​ជំ​ងឺ​ផ្តាសាយ និង​ជួយ​រក្សា​ឲ្យ​ស្បែកមាន​ភាព​ភ្លឺ​ថ្លា​បាន។
៣- ទឹក​ល្ហុងៈ ទឹក​​ល្ហុង​ទុំ សប្បូរ​ទៅ​ដោយ​ វីតាមីន​A ខ្ពស់ មាន​គុណ​សម្បត្តិ​អាច​ជួយអ្នក​ដែល​មាន​បញ្ហា​ទល់​លាមក​, អាហារ​មិនរំលាយ ព្រោះ​ល្ហុង​ទុំ​មាន(Papain Enzyme) ដែល​ជួយ​រំលាយ​អាហរ​ប្រភេទ​ប្រូ​តេ​អ៊ីន និង​មាន​ប្រយោជន៌​ ជា​ថ្នាំ​សម្រួល​ប្រ​ព័ន្ធ​រំលាយ​អាហារ​បាន​ល្អជាទី​បំផុត ។
៤- ទឹកផ្លែ​ប៉ោមៈ ស័ក្ក​សម​សម្រាប់ផ្នែក​ខាងសុភាព​នារី​ដែល​ចូល​ចិត្ត​ស្រលាញ់​ក្រ​ចកវែង​ ព្រោះ​ទឹក​ផ្លែ​ប៉ោម អាចជួយ​ពង្រឹង​ក្រចក​ឲ្យ​រឹង​មាំ​ និង​សរសៃ​សក់​ដុះ​លូត​លាស់​បាន​ល្អ សម្បូរ​ទៅ​ដោយ​វីតាមីន A និងC ។
៥- ទឹក​ប៉េង​ប៉ោះ: សម្បូរ​ទៅ​ដោយ​សារធាតុ​ “ឡែកូពីន” ដែល​ជួយ​រឿង​បង្អង់​ល្បឿន​ភាព​ចាស់​ជរា​ជួយ​ការពារ​ភាព​បាត់​បង់​របស់​ កោសិកា ហើយ​ផល​ប្រយោជន៌​សំខាន់​មួយ​ផ្នែក​ទៀត សូម​ប្រាប់​ទៅ​ដល់​សុភាព​នារី​ថា ក្នុងទឹក​ប៉េង​ប៉ោះ នៅ​មាន​សារធាតុ​ជួយ​កាត់​បន្ថយ​អាត្រា​ការ​កើ​ត​ជំងឺ​មហា​រីក​មាត់​ស្បូន​ បាន​ល្អថែម​ទៀតផង។
៦- ទឹក​ផ្លែ​ឪឡឹកៈ ជួយ​លាង​សម្អាត​តំរង​នោម​ និង​ជួយ​បើក​ផ្លូវ​ទឹក​នោម​បាន​ល្អ មិន​ត្រឹម​ប៉ុណ្ណោះ ទឹក​ផ្លែ​ឪឡឹក​ជួយ​បំរុង​រក្សា​ស្បែក​ឲ្យ​​មាន​សម្រស់​ស្រស់​ថ្លា និង​មាន​ចំណែក​ផ្សំ​របស់​ “បេតា​តេរ៉ូទីន” ព្រម​ទាំង​សម្បូរ​​ទៅ​ដោយ​វីតាមីន A ។
៧- ទឹក​ផ្លែ​ត្របែកៈ សម្បូរ​ទៅ​ដោយវីតាមីន C​ ខ្ពស់​បំផុត និងអាច​ជួយ​ការពារ​ជំងឺ​ផ្តាសាយ​ សាង​សំណើម​នៅ​ក្នុង​រាង​កាយ​ជួយបំរុងស្បែក​ឲ្យ​ស្រស់​ថ្លា​ បែប​ធម្មជាតិ​។
៨- ទឹកចេក​អំបូង​(ចេក​ក្រអូប): ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ពោះ​វៀន​ ធ្វើ​ការ​បាន​ល្អ និង​ជួយ​ព្យាបាល​ រលាក​ក្នុង​ក្រពះ​អាហារ និង​ពោះ​វៀន បាន​យ៉ាង​ប្រ​សើរ ក្រៅ​ពីនេះ ហូប​ផ្លែ​ចេក​អំបូង​ នៅ​​ជួយ​រឿង​ការ​គ្រប់គ្រង​អាហារ​បាន​ល្អទៀត​ផង ព្រោះ​ជាតិ​ចេក​អំបូង​ នឹង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆាប់ឆ្អែត​នឹង​អាហារ។
សូម​សាកល្បង​ជ្រើស​រើស​ផ្លែ​ឈើ​ ដែល​បាន​រៀប​រាប់​ខាងលើ យក​មកទទួល​ទាន ​នឹង​ទទួលបាន​ផលដូច​ចិត្ត​ប្រាថ្នាពិតជាមិន​ខាន៕

0 comments:

Post a Comment

 

©2015 Style Make Up | by KHAM

សូមស្វាគមន៏មកកាន់គេហទំព័រ Style Mark Up យើងខ្ញុំ លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូស័ព្ទៈ ០៦៩៦៩៩៣៩៦/ អាស័យដ្នានៈ ផ្លូវលេខ ខាងជើងផ្សា ៣០ ម៉ែត្រ ខេត្តតាកែវ។ មានទទួលសេវាៈ ដូចជាសំអាងការ (តុបតែងសម្លៀកបំពាក់ ការតុបតែងមុខ រចនាក្រចក់ រចនាម៉ូតសក់​ អ៊ុតសក់ តាមបែបសម័យថ្មី និងប្រពៃណីបុរាណខ្មែរ) និងថតរូបសន្លឹកមួយឈុតសម្រាប់ពិធីមង្គ័លការ។ សូមអរគុណ...