រូបមន្តទឹកអំពិលទុំនេះ យើងជឿថា អ្នកខ្លះប្រាកដបានឮ បានដឹងតាំងពីបុរាណមកហើយ ប៉ុន្តែពេលនេះ
គុណប្រយោជន៌របស់ទឹកអំពិលទុំ នៅតែមានគុណសម្បត្តិយ៉ាងច្រើន ទាំងយកមកបរិភោគធ្វើទឹកជ្រលក់ម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ ពិសារ មិនត្រឹមតែប៉ុណ្ណោះអំពិលទុំ យើងអាចយកមកកែសម្រស់ផ្ទៃមុខឲ្យស្រស់ថ្លាស្អាតបែបធម្មជាតិបាន យ៉ាងល្អ ហើយអាចធ្វើតាមវិធីដូចខាងក្រោម៖-មុននឹងយកទឹកអំពិលទុំមកលាបលើផ្ទៃមុខ ដំបូងយើងត្រូវដុសលាងផ្ទៃមុខឲ្យបានស្អាត ដោយទឹកស្អាតនឹងសាប៊ូជាមុខសិន រួចពីនោះយើងយកទឹកអំពិលទុំ(លាយជាមួយទឹកឲ្យរាងខាប់បន្តិច) មកលាបថ្នមៗ ឲ្យសព្វពេញលើផ្ទៃមុខ រួចទុកចោលរយៈពេល ៥នាទី ទើបដុសលាងទឹកឲ្យស្អាត ហើយអ្នកត្រូវធ្វើរបៀបនេះជាញយដង នោះនឹងធានាថា ស្បែកមុខរបស់អ្នក នឹងឡើងសស្រស់ថ្លា តឹងណែន រហូតមិត្តភក្ត័ស្រីៗរបស់អ្នកបែកមុខមួយរយៈ ហើយពេលជួបអ្នកវិញនឹងងឿងឆ្ងល់ និងច្រណែន ដោយសារផ្ទៃមុខដ៏ផូរផង់របស់អ្នកថែមទៀតផង ៕

0 comments:
Post a Comment