Saturday, March 28, 2015

គេង​ច្រើន​ជ្រុល​ធ្វើ​ឲ្យ​មនុស្ស​​ងាយ​ប្រឈម​ជំងឺ​វង្វេង​វង្វាន់

 ក្រុង​ញូវយ៉កៈ យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា ​ការ​ដេក​ច្រើន​ពេក​អាច​បង្ក​ឲ្យ​ខួរ
ក្បាល​ឆាប់​ភ្លេចភ្លាំង ​និង​ប្រឈម​ជា​មួយ​រោគ​បាត់​បង់ការ​ចងចាំ ឬ​វង្វេង​វង្វាន់។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សិក្សា​រយៈ​ពេល​បី​ឆ្នាំ​លើ​មនុស្ស​ចំនួន ២ ៧០០ ​នាក់​​​វ័យ​ចន្លោះ​ ៦០ ​ឆ្នាំ​និង ​៧០ ​ឆ្នាំ។ តាម​ធម្មតា​មនុស្ស​អាច​ដេក​មួយ​រាត្រី​មាន​រយៈ​ពេល​ ៦ ​ទៅ​ ៨ ​ម៉ោង អ្នក​ខ្លះ​អាច​ដេក​លើស​ពី​រយៈពេលនេះ​ដល់​ទៅ ​៩ ​ម៉ោង។

របាយ​ការណ៍​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ នៅ​​សាកល​វិទ្យា​ល័យ​សុខា​ភិបាល​នៅ​ក្រុង​ម៉ា្រឌីដ ​និង​កូឡុំប៊ី​ក្នុង​ក្រុង​ញូវយ៉ក​បង្ហាញ​ថា កោសិកា​ចង​ចាំ​នៃ​ប្រព័ន្ធ​ខួរ​ក្បាល​របស់​មនុស្ស​ដែល​ដេក​ច្រើន​ជាង​៨​ម៉ោង​ក្នុង​មួយ​យប់​មាន​ការ​ថយ​ចុះ​ជា​លំដាប់​ គឺ​ថយ​ចុះ​ស្មើ​ពីរ​ដង​ បើ​ប្រៀប​ជា​មួយនឹង​​អ្នក​ដេក​មួយ​យប់​ត្រឹម​ចន្លោះ​ពី​៦​ទៅ​៨​ម៉ោងនោះ​៕

0 comments:

Post a Comment

 

©2015 Style Make Up | by KHAM

សូមស្វាគមន៏មកកាន់គេហទំព័រ Style Mark Up យើងខ្ញុំ លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូស័ព្ទៈ ០៦៩៦៩៩៣៩៦/ អាស័យដ្នានៈ ផ្លូវលេខ ខាងជើងផ្សា ៣០ ម៉ែត្រ ខេត្តតាកែវ។ មានទទួលសេវាៈ ដូចជាសំអាងការ (តុបតែងសម្លៀកបំពាក់ ការតុបតែងមុខ រចនាក្រចក់ រចនាម៉ូតសក់​ អ៊ុតសក់ តាមបែបសម័យថ្មី និងប្រពៃណីបុរាណខ្មែរ) និងថតរូបសន្លឹកមួយឈុតសម្រាប់ពិធីមង្គ័លការ។ សូមអរគុណ...