ជាការពិតណាស់សុភាពនារីជាច្រើនពឹងផ្អែកលើការផាត់មុខដើម្បីបិទបាំងបញ្ហាដែល
មានលើផ្ទៃមុខ និងធ្វើឲ្យសម្រស់ស្រស់ស្អាតកើនឡើង។ ទន្ទឹមនឹងនេះផងដែរ ការតុបតែងមុខជាប្រចាំបានបង្កជាជំងឺផ្សេងៗដល់សុខភាពទៅវិញ ដែលបញ្ហាទាំងនោះភាគច្រើនមានសភាពធ្ងន់ធ្ងរក៏មាន។ ខាងក្រោមនេះជាហេតុផល៧យ៉ាងធ្វើឲ្យអ្នកខូចសុខភាព ដោយការតុបតែងមុខជាប្រចាំ៖
មានលើផ្ទៃមុខ និងធ្វើឲ្យសម្រស់ស្រស់ស្អាតកើនឡើង។ ទន្ទឹមនឹងនេះផងដែរ ការតុបតែងមុខជាប្រចាំបានបង្កជាជំងឺផ្សេងៗដល់សុខភាពទៅវិញ ដែលបញ្ហាទាំងនោះភាគច្រើនមានសភាពធ្ងន់ធ្ងរក៏មាន។ ខាងក្រោមនេះជាហេតុផល៧យ៉ាងធ្វើឲ្យអ្នកខូចសុខភាព ដោយការតុបតែងមុខជាប្រចាំ៖
១. អាឡែកហ្ស៊ីស្បែក
ផលិតផលផ្ដល់ជាតិសំណើម និងក្រែមលាបស្បែកដទៃទៀតសម្រាប់ធ្វើឲ្យស្បែកស្អាត មានផ្ទុកជាតិកំហាប់សារធាតុគីមីខ្ពស់ ដែលបង្កឲ្យមានផលរំខានដូចជា កន្ទួលស្បែក មុន ស្បែកខ្មៅ ការឆ្លងមេរោគ និងការរលាក។
២. ប៉ះពាល់ខួរក្បាល
ក្រេមលាបបបូរមាត់មានផ្ទុកលោហធាតុដូចជាសំណល់ កាតមីញ៉ូម ក្រូមីញ៉ូម និងអាលុយមីញ៉ូម។ ការប្រើប្រាស់វាប្រចាំថ្ងៃអាចបណ្ដាលឲ្យមាត់មានផ្ទុកសារធាតុគីមីទាំងនេះ ហើយបណ្ដាលឲ្យខូចខាតខួរក្បាលនាំឲ្យមានភាពមិនប្រក្រតីដល់ការចងចាំ។
៣. បញ្ហាតម្រងនោម
ជារៀងរាល់ថ្ងៃមនុស្សគ្រប់រូបបានប្រើសាប៊ូ និងឡេលាបខ្លួនសម្រាប់ការពារកាំរស្មី។ គ្រឿងផ្សំនៅក្នុងផលិតផលទាំងនោះអាចបណ្ដាលឲ្យមានភាពអវិជ្ជមាននៅលើរាងកាយមនុស្ស។ ឧទាហរណ៍ ក្រែម លាបស្បែកឲ្យសមួយចំនួនមានផ្ទុកជាតិបារ៉តដែលជាសារធាតុគីមីពុលខ្លាំងអាចបណ្ដាលឲ្យខូចដល់តម្រងនោម និងប្រព័ន្ធសរសៃប្រសាទ។
៤. បញ្ហាផ្លូវដង្ហើម
ម្សៅផាត់ភាគច្រើនដែលប្រើរៀងរាល់ថ្ងៃមានសារធាតុរ៉ែដែលបង្កគ្រោះថ្នាក់នៅពេលស្បែកស្រូបយកជាតិម្សៅចូលទៅ។ សូម្បីតែក្លិនក្រអូបប្រើក្នុងគ្រឿងសំអាងក៏អាចបណ្ដាលឱ្យឈឺក្បាលបានដែរ។
៥. មហារីក
ផលិតផលកែសម្ផស្សជាច្រើនដូចជាក្រែមជម្រុះរោម និងផលិតផលផ្ដល់ជាតិសំណើមតែងផ្ទុកសារធាតុគីមីប្រភេទ parabens។ Parabens អាចបង្កជាជំងឺមហារីកសុដន់ចំពោះមនុស្សស្រី។ វាត្រូវបានគេអះអាងជាញឹកញាប់ថាជំងឺមហារីក គឺជាផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់បំផុតបានមកពីការតុបតែងមុខ។ ដូចគ្នាការប្រើប្រាស់គ្រឿងសម្អាងមួយចំនួនអាចបង្កឱ្យមានជំងឺមហារីកស្បែក។
៦. ចាស់ជាងវ័យ
ការប្រើផលិតផលផ្ដល់ជាតិសំណើម និង ឡេធ្វើឲ្យស្បែកស តែអាចបណ្ដាលឱ្យស្បែកមានស្នាមជ្រីវជ្រួញ និងបញ្ហាផ្សេងទៀត។
៧. ជ្រុះសក់
ការប្រើសាប៊ូកក់សក់ ថ្នាំប្ដូរពណ៌សក់ ចាហួយលាបសក់ និងសេរ៉ូម សារធាតុទាំងអស់នេះ ពិតជាអាចធ្វើឲ្យសក់របស់អ្នកខូចបាន។ ភាគច្រើននៃសារធាតុទាំងនោះមានផ្ទុកសារធាតុគីមី formaldehyde ដែលប៉ះពាល់ដល់គុណភាពសក់ និងការលូតលាស់។ បញ្ហាអង្គែ ស្បែកក្បាលក្រហមជ្រុះសក់ជាដើមសុទ្ធតែបង្កមកពីផលិតផលទាំងនោះ៕

0 comments:
Post a Comment